|
|
អតីតខ្សែប្រយុទ្ធបិសាចក្រហម Wayne Rooney ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុម Derby ក្នុងលីគទី២ ប្រទេសអង់គ្លេស បានបង្ហើបថា
លោកពិតជាមានបំណងដឹកនាំអតីតក្រុមខ្លួន Manchester United នៅពេលខាងមុខពិតមែន ។ គួរបញ្ជាក់ថាអតីតខ្សែប្រយុទ្ធរូបនេះបានចំណាយពេល ១៣ឆ្នាំ លេងនៅទឹកដី Old Trafford មុននិងលោកប្តូរមកកាន់ការងារជាអ្នកចាត់ការទូទៅ ។
នៅក្នុងកិច្ចសម្ភាសន៏ជាមួយ Sky Sports អ្នកចាត់ការរូបនេះបាននិយាយថា ៖ " បើសិនជានៅពេលវេលាណាមួយខ្ញុំមានឱកាសដឹកនាំក្លឹបណាមួយ នោះក្លឹបបិសាចក្រហម Manutd និង Everton គឺជាក្លឹបដែលខ្ញុំត្រូវជ្រើសរើស " ៕
ប្រភព : Goal
🔥ការប្រកួត SERIE A 🔥 LAZIO VS HELLAS VERONA ...
🔥ការប្រកួត SERIE A 🔥 PARMA VS UDINESE ...
🔥ការប្រកួត LEAGUE 1 🔥 BIRMINGHAM CITY VS WREXHAM ...
🔥ការប្រកួត LA LIGA 🔥 RAYO VALLECANO VS OSASUNA ...
Oleksandr Zinchenko មិនអាចសម្រាកពីការរងរបួសបានទេ។...